(ភ្នំពេញ)៖ ព្រឹទ្ធសភា អាណត្តិទី៤ ដែលជាអាណត្តិថ្មីនេះ នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនលើកដំបូងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដើម្បីបង្ហាញខ្លួន និងស្បថចូលកាន់តំណែង។ នេះបើតាមការបញ្ជាក់ពី លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ។