(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយពលទាហាន និងយោធាចារ្យ និងនិស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលពេលមកដល់នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ ក៏បានធ្វើបាឋកថា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ក៏ដូចជាសភាពការណ៍ជាតិ និងអន្តរជាតិ ជូនដល់សិស្ស និសិ្សត នាយទាហានសកម្ម ស្វែងយល់ផងដែរ។

លោកឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកាជូនដល់ និស្សិត នាយទាហានសកម្មចំនួន​៦០០នាក់ គ្រូយោធាចារ្យចំនួន ១៤២នាក់ បុគ្គលិកជាស្ត្រីខ្មែរចំនួន​៦៤នាក់ នាយទាហាន ពលទាហានក្នុងអង្គភាពចំនួន​៧៧នាក់ ដែលក្នុងម្នាក់ៗទទួលបាន៥០.០០០រៀល នាយករងសាលាចំនួន​១២នាក់ ក្នុងម្នាក់ៗទទួលបាន២០០.០០០រៀល និងសាលានាយទាហានសកម្មចំនួន ២០.០០០.០០០រៀល ព្រមទាំងស្រាបៀរ១០០កេស៕