(ភ្នំពេញ)៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនអំពីការមកដល់របស់ OPPO F7 ពេលនេះប្រាកដណាស់ថា OPPO F7 នឹងត្រូវបាននាំយកមកលក់នៅប្រទេសកម្ពុជាឆាប់ៗនេះ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO Cambodia ដែលបានផ្លាស់ប្តូរ cover របស់ខ្លួនពី OPPO F5 មកដាក់រូប OPPO F7 វិញ។

នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ OPPO ថ្ងៃទី៦ មេសានេះ គេឃើញមានការផ្លាស់ប្តូរ cover ដែលមានរូបទូរស័ព្ទ OPPO F7 និង ពាក្យថា “25 MP” អមដោយឃ្លាមួយថា «Selfie ដោយបច្ចេកវិទ្យា AI ថតរូបពិតរបស់អ្នក» ដែលសំដៅទៅដល់ទំហំកាម៉េរ៉ាខាងមុខរបស់ទូរស័ព្ទម៉ូដែលថ្មីនេះ ដែលអាចផ្តល់គុណភាពរូបថតច្បាស់ស្អាតដូចពណ៌ធម្មជាតិពិត។

មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់បានសាកសួរពីតម្លៃនិងការមកដល់នៃទូរស័ព្ទ នៅក្នុងប្រទេសកម្ពុជា។ ម្នាក់ៗហាក់ដូចជាចាប់អារម្មណ៍ចង់ប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់។

បើគេក្រលេកមើលទៅតាមហាងលក់ទូរស័ព្ទធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញវិញ គេនឹងឃើញថាស្លាកប៉ាណូធំៗដែលមានរូបទូរស័ព្ទដៃ OPPO F7 ត្រូវបានបំពាក់នៅពីមុខហាងតែម្តង ដោយហាងខ្លះមានដាក់រូបទូរស័ព្ទជាមួយនិងរបស់តារាស្រីល្បីឈ្មោះគឺអ្នកពេជ្រ សោភាហើយខ្លះទៀតក៏បានដាក់រូបរបស់បុរសសង្ហាសម្តីផ្អែមStep និងខ្លះទៀតដាក់រូបស្រីស្អាត រ៉េត ស៊ូហ្សាណា ដែលសុទ្ធតែជាតារាតំណាងអោយក្រុមហ៊ុនOPPO ។

ប៉ុន្តែទោះជាមានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីអតិថិជនក្នុងស្រុកយ៉ាងក៏ដោយ ខាងក្រុមហ៊ុន OPPO នៅតែមិនទាន់បង្ហាញពីតម្លៃនិងកាលបរិច្ឆេទនៃការមកដល់របស់ OPPO F7 មកកាន់ប្រទេសកម្ពុជានៅឡើយទេ។ ក្រុមហ៊ុនត្រឹមតែឲ្យដឹងថាកំពូលស្មាតហ្វូនថ្មីមួយនេះ នឹងមកដល់នៅពេលឆាប់ៗនេះ។

គួររំលឹកផងដែរថា OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ។ មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើឲ្យ ការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ។ ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23 អ៊ីង និងសមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូនិងរូបភាពផ្សេងៗ ហើយចំនុចពិសេសទាំងនេះក៏កំពុងវាយលុកទីផ្សានៅក្នុងប្រទេសឥណ្ឌាយ៉ាងក្តៅគគុកផងដែរ។

បើចង់ដឹងថាតើ OPPO F7 នឹងមកដល់នៅពេលណានោះមានតែតាមដានមើលហ្វេសប៊ុកផ្លូវការរបស់ OPPO ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ប្រហែលជាចុងខែនេះលោកអ្នកពិតជាអាចកម៉្មង់ OPPO F7 ថ្មីនេះបានហើយ បើយើងមើលទៅតាមដំណើរការពីមុនមករបស់ក្រុមហ៊ុន OPPO៕

តោះសាកចូលរួមទាយតម្លៃរបស់ OPPO F7 ទាំងអស់គ្នា ថាតើតម្លៃប៉ុន្មានដែរនៅពេលមានលក់លើទីផ្សារនោះ!