(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន៣១នាក់។

ពិធីធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងសាលប្រជុំ នៃទីបញ្ជាការអាវុធហត្ថខេត្តរនគិរី។

ក្រោយពីបានបំពាក់ឋានន្តរស័ក្តិរួចមក លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានផ្តាំផ្ញើឲ្យកម្លាំងអាវុធហត្ថ ត្រូវយកចិត្តទុកដាក់បម្រើអង្គភាព និងត្រៀមកម្លាំងបែងចែកតាមគោលដៅដើម្បីការពារថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា នៅទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ គឹម រស្មី មុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ បានរៀចំបាយសាមគ្គីជួបជុំបងប្អូនកម្លាំងអាវុធហត្ថ ដែលជាការលើកចិត្តដល់ពួកគាត់ដែលលះបង់កម្លាំងកាយ កម្លាំងចិត្តមិនខ្លាចនឿយហត់បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ៕