(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,  លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង, លោក អាន គន្ធធារ៉ា, លោក វៃ ជីវ័ន្ត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ មេដឹកនាំប្រទេសទន្លេមេគង្គ ដាក់ចេញផែនការស្នូលចំនួន៧ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងអាងទន្លេមេគង្គ

២៖ សំណុំរឿងកាត់ដី៤ខេត្តឲ្យវៀតណាម៖ ប្រជាពលរដ្ឋមួយក្រុមរស់នៅខេត្តមណ្ឌលគិរី ចេញមុខប្រឆាំងជាមួយទណ្ឌិត សម រង្ស៊ី

៣៖ មេដឹកនាំកម្ពុជា-ឡាវ-ថៃ-វៀតណាម ប្តេជ្ញារួមគ្នាបន្ត គ្រប់គ្រងនិងអភិវឌ្ឍ ធនធានទន្លេមេគង្គ ឱ្យបានយូរអង្វែង

៤៖ នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គលើកទី៣ ទទួលបាននូវភាពជោគជ័យ ដើម្បីបម្រើផលប្រយោជន៍រួម

៥៖ ពលរដ្ឋអាមេរិក ដើមកំណើតខ្មែរចំនួន៤៣នាក់ បានបញ្ជូនមកដល់កម្ពុជា

៦៖ កាដូថ្មីមួយទៀតមុនបុណ្យចូលឆ្នាំ! នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យកាត់ដីជាង៥០០ហិកតា​ ពីរដ្ឋប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ​ រស់នៅលើកោះរ៉ុង​ និងកោះរ៉ុងសន្លឹម

៧៖ ​ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺឆ្លង និងពុលចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

៨៖ អ្នកវិភាគ៖ អ្នកក្បត់កម្ពុជា មិនអាចគេចពីសំណាញ់ច្បាប់បានឡើយ

*ព័ត៌មានអន្តរជាតិ ( International News)

១៖ ទីបំផុត Facebook ទម្លាយ​ព័ត៌មាន​រសើបធំ​មួយ ពាក់ព័ន្ធ​ការលួចមើលទិន្នន័យ​អ្នក​ប្រើប្រាស់​ រាប់ពាន់លាននាក់​ដោយបាតដៃ​ទីបី...

២៖ លោក ដូណាល់ ត្រាំ «សម្រេចបញ្ជូន​កងកម្លាំង ទៅការពារ​ព្រំដែនអាមេរិក-ម៉ិចស៊ីកូ»

៣៖ ទីក្រុងប៉េកាំង «មិនព្រឺខ្លួន​ចំពោះសង្គ្រាម​ពាណិជ្ជកម្ម​នោះ​ឡើយ» ប៉ុន្តែ​ចិនអំពាវនាវ​ឲ្យមាន​កិច្ចពិភាក្សា និង​ដោះស្រាយ​ជម្លោះ​នេះ...

៤៖ ប្រធានាធិបតីរុស្ស៊ី៖ ពួក ISIS អាចវាយប្រហារលើបណ្ដាប្រទេស នៅជុំវិញពិភពលោក

៥៖ ដូណាល់ ត្រាំ ធ្លាប់និយាយថា «នឹងដក​ទ័ព​អាមេរិក​ចេញពី​ស៊ីរី» តែពេលនេះ​សេតវិមាន​បែរជាអះអាងថា ពុំទាន់មាន​ការបរិច្ឆេទ​ជាក់​លាក់..

៦៖ អតីត​ប្រធានាធិបតី​ប្រេស៊ីល លោក Lula អាចនឹងត្រូវ​ប៉ូលិស​ចាប់ខ្លួន និងបញ្ជូន​ទៅ​ពន្ធនាគារ ពីបទពុក​រលួយ...