(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសធ្ងន់ចំនួន៨នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដតូច៦គ្រឿង, យាន្ដផ្សេងៗ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងស្រវឹង។

សូមបញ្ជាក់ថារយៈពេល៣១ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២៦២លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន១៥៥នាក់ រងរបួសស្រាលចំនួន១៦៥នាក់ និងរបួសធ្ងន់ចំនួន២៦២នាក់៕