(ភ្នំពេញ)៖ តាមការគ្រោងទុករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺនៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះគឺក្រុមហ៊ុននឹងធ្វើការចែកសំបុត្រឡានក្រុង​ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងបំពេញការងារនៅភ្នំពេញដើម្បីជូនពួកគាត់ទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

សំបុត្រឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចែកនៅកោះពេជ្រនៅព្រឹកស្អែកនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់អស់សំបុត្រ ហើយឡានក្រុងនឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹកតទៅ។

លើសពីការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះទៀតនោះគឺ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG UBER BUS 2018 នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៨យប់ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយសំបុត្រនឹងធ្វើការចែកនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ព្រឹក រហូតអស់សំបុត្រ។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226៕