(ភ្នំពេញ)៖ អតីតតំណាងរាស្ដ្រគណបក្សប្រឆាំងលោក វ៉ាន សំអឿន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចំហរជូនអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានប្រទេសណូវែសេឡង់ ជាតំណាង៤៥ប្រទេស ដែលបានរិះគន់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

លិខិតចំហររបស់លោក វ៉ាន សំអឿន បច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលខេត្តកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ លោកបានបញ្ជាក់ត្រឡប់ទៅវិញថា «ប្រទេសកម្ពុជាក៏ជាប្រទេសគោរពច្បាប់ មានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀតដែរ ដែលស្រលាញ់សេរីភាព ប្រជាធិបតេយ្យ និងអនុវត្តនីតិរដ្ឋ»

លោក វ៉ាន សំអឿន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចិត្តរបស់គណៈកម្មការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ មិនបានឆ្លុះបញ្ចាំងពីការពិត របស់ប្រទេសកម្ពុជា និងមិនបានយល់ដឹងអំពីច្បាប់នៅកម្ពុជាឡើយ។

សូមអានលិខិតចំហរ ដែលផ្ញើជូនអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖