(វៀតណាម)៖ ទស្សនាវិដេអូនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ វៀតណាម។

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមេដឹកនាំមកពីប្រទេសចំនួន៥ផ្សេងទៀត នៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ប្រព្រឹត្តទៅក្រោមប្រធានបទ «សមិទ្ធិផលរយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព» ថ្នាក់ដឹកនាំ នឹងអនុម័តជាផ្លូវការផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨-២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២៕