(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក វង់ វុធ, លោក វៃ ជីវ័ន្ត, កញ្ញា កុសល ជីឡាង និងលោក ពោជ លីគឹមហ៊ុន៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្លេងសន្ទនាសម្ងាត់៖ លោក ជុន ច័ន្ទបុត្រ បកអាក្រាតថា អាមេរិកដាក់គំនាបមិនឱ្យអាស៊ីសេរី ផ្សាយពីចំណុចអវិជ្ជមានរបស់អាមេរិក

២៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ប្រទេសវៀតណាមដោយសុវត្ថិភាព​ ដើម្បីចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១០

៣៖ ទីបំផុតជនពាក់ព័ន្ធនឹងករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួននៅក្រុងដូនកែវ ត្រូវបានសារភាពប្រាប់សមត្ថកិច្ចហើយថាជាអំពើឃាតកម្ម

៤៖ ករណីតំណាងរាស្រ្ត ហុង លីម មិនត្រឹមតែ​ឲ្យម្រាមដៃកណ្តាល ​ក្នុង​ពេលប្រជុំសភាប៉ុណ្ណោះទេ ថែមទាំងទៅ​ជះកំហឹង​ទាំងកម្រោលដាក់ស្ត្រី​តំណាងរាស្ត្រម្នាក់ នៅក្នុង​ជណ្តើរ​យន្តថែមទៀត!

៥៖ធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការធ្ងន់ធ្ងរ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលបង្កើនតម្លៃសេវាផ្សេងៗ ពីពលរដ្ឋទៅខ្ចីប្រាក់

៦៖ ឯកអគ្គរដ្ឋទូតចិន៖ ចិនជាដៃគូពាណិជ្ជកម្មធំទី១របស់កម្ពុជា ហើយក៏ជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេបង្អស់

៧៖ តារាកំប្លែងជើងចាស់ នាយវីតាមីនសេ ទទួល​​​មរណភាព នៅ​ម៉ោង​​ជាង១២យប់នេះ

៨៖ គ.ជ.ប៖ ការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នឹងចាប់ផ្ដើមពីចុងខែមេសាខាងមុខនេះ

៩៖ ក្រសួងកសិកម្ម ជូនដំណឹងពីលក្ខខណ្ឌតម្រូវ នៃការធ្វើពាណិជ្ជកម្មនាំចេញគោ-ក្របីរស់

១០៖ ប្រមុខការពារជាតិកម្ពុជា អះអាងថា កម្ពុជាទទួលជោគជ័យផ្នែកបោសសម្អាតមីន នៅក្នុងប្រទេស និងបញ្ជូនកងកម្លាំង ទៅបោសសម្អាតមីន នៅបណ្តាប្រទេសដទៃ ដែលរងគ្រោះដោយសារមីន

១១៖ អ្នកវិភាគ៖ អាកប្បកិរិយាយូកូងបាតផ្សាររបស់ ហុង លីម កំពុងធ្វើឱ្យខ្មែរបាក់មុខ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ អគ្គ​លេខាធិការ UN សង្កត់ធ្ងន់៖ «ប្រទេសចិន​ ពិតជាភាគី​ដ៏សំខាន់បំផុត ក្នុងការដោះស្រាយ ​បញ្ហា​នៅឧបទ្វីបកូរ៉េ»

២៖ ស្ថាបនិក Facebook «ទាត់ចោលព័ត៌មានបែកធ្លាយ ដ៏រសើបមួយ» ដែលអះអាងថា បណ្តាញសង្គមនេះ ចង់បានអ្នកប្រើប្រាស់ច្រើនឡើងៗ ដោយលែងគិតពីផលអវិជ្ជមាន!

៣៖ សហរដ្ឋអាមេរិក៖ «ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​នឹងត្រូវបំផ្លាញ ដោយសារ​ការ​បណ្តេញ​មន្ត្រីទូត​អាមេរិក ៦០នាក់ និងបិទស្ថាន​កុងស៊ុល ដោយ​ទីក្រុងម៉ូស្គូ»

៤៖ សូម្បីតំណាង​ពាណិជ្ជកម្មរុស្ស៊ី ប្រចាំនៅ​សហរដ្ឋអាមេរិក ក៏ត្រូវរដ្ឋបាល​លោក ដូណាល់ ត្រាំ បណ្តេញ​ចេញ​ដែរ!

៥៖ ទីបំផុតអតីត​តារាម៉ូដែល​ អ្នកនាង Hope Hicks ដើរចេញ​ពីសេតវិមាន លោក ដូណាល់ ត្រាំ ដោយ​លះបង់ចោលតំណែង ជា​នាយកទំនាក់ទំនង!

៦៖ លោក U Win Myint «ស្បថ​ឡើង​កាន់​តំណែង​ថ្មី ជា​ប្រធានាធិបតី​មីយ៉ាន់ម៉ា» និងលើក​ទិសដៅ​ដឹកនាំ ០៣ ចំណុច​ធំៗ! ៕