(ភ្នំពេញ)៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ ដែលមានទីតាំងក្នុងខណ្ឌសែនសុខ ទល់មុខខនឹងផ្សារទំនើប អេ អនពីរ ខាងជើងផ្សារម៉ាក្រូ គឺជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ ដែលនឹងចាប់ផ្ដើមស្វាគមន៍អតិថិជន នៅពាក់កណ្ដាលឆ្នាំ២០១៨ខាងមុខនេះ។

លោក មាន សំអុល នាយកគ្រប់គ្រងទូទៅនៃគម្រោងនេះមានប្រសាសន៍ថា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ គឺជាគម្រោងសម្រាប់ការទទួលរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ កិច្ចប្រជុំ ជប់លៀង និងពិព័រណ៍នានា ដែលត្រូវបានផ្ដួចផ្ដើមសាងសង់ឡើងពី ឯកឧត្តម អ្នកឧញ្ញា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនឹងជាអគ្គនាយកនៃក្រុមហ៊ុន អិល ហ្វាយភី គ្រុប។

គម្រោងនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ប្រមាណ ៥០,០០០ ម៉ែត្រក្រឡា ដែលអាចចតយានយន្តបានរហូតដល់ ១២០០គ្រឿង ដែលគ្រោងចំណាយថវិកាចំនួន ១០លាន ដុល្លាអាមេរិក។ ក្រៅពីទំហំផ្ទៃដីដ៏ធំនេះ អាគារមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ ត្រូវបានបែងចែកជា ៧អគារ ដែលអគារនិមួយៗអាចទទួលភ្ញៀវកិត្តិយសបានប្រមាណ ពី ៨០០ ទៅ ១,០០០ នាក់។ មិនតែប៉ុណ្ណោះ អាគារទាំងមូល អាចទំលុះចូលគ្នា សម្រាប់កម្មវិធីធំៗ ដែលមានភ្ញៀវរហូតដល់៥,០០០នាក់។

មជ្ឈមណ្ឌលនេះ គឺកន្លែងដែលសាកសមបំផុត ក្នុងការរៀបចំសន្និបាតថ្នាក់ជាតិនិងអន្តរជាតិ ពិព័រណ៍តូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ ព្រោះស្ថិតនៅទីតាំងដែលមានចរាចរណ៍ល្អ និងមានបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជុំវិញជាច្រើន។

សូមធ្វើការទំនាក់ទំនង កក់អាគាសម្រាប់កម្មវិធីរបស់លោកអ្នក ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសៅរ៍ ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ល្ងាច ឬទំនាក់ទំនងលេខទូរស័ព្ទលេខ៖ ០៨៥ ៨៨៨ ៣៥៥/០៦១ ៨៨៨ ៣៥៥។