(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា នេះ ទេសរដ្ឋមន្ដ្រី ស៊ុន​ ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការណ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារ រៀបចំកែលម្អ និងដោះស្រាយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ក្នុងគោលបំណងដើម្បីពិនិត្យ ដោះស្រាយរៀបចំកែលម្អការកកស្ទះចរាចរណ៍ លំហូរចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍តាមដងផ្លូវក្នុងរាជធានីភ្នំពេញឲ្យបានសមស្រប។ កម្មវិធីនេះ នឹងប្រព្រឹត្ដទៅ នៅសាលប្រជុំធំ នៃទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន៕