(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកការប្រកួត១សប្ដាហ៍ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ នឹងបន្ដការប្រកួតសន្សំពិន្ទុ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត សប្ដាហ៍ទី៣ នាថ្ងៃទី២៨ ខែមីនាស្អែកនេះហើយ ដោយមាន ៩ប្រកួតត្រូវជួបគ្នាលើទីលាន ៩ផ្សេងគ្នា។ ចាំមើលតើក្រុមណាខ្លះ នឹងរកបាន ៣ពិន្ទុបន្ថែមពីការប្រកួតសប្ដាហ៍នេះ?

សូមរំឮកថា ខេត្តមណ្ឌលគិរី គឺជាក្រុមកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ខេត្តដោយស្វ័យប្រវត្តិ បន្ទាប់ពីក្រុមស្ថិតក្នុងពូល C ចំនួន ៣ក្រុមបានដកខ្លួន ខណៈការប្រកួតជាក់ស្ដែងសល់ត្រឹម ៤ពូលប៉ុណ្ណោះ គឺពូល A, B, D និងពូល E។ រីឯលទ្ធផលបណ្ដោះអាសន្នពេលនេះ មានក្រុមជម្រើសខេត្ដ ៣ក្រុម កំពុងឈរកំពូលតារាងដោយកាន់ ៦ពិន្ទុពេញក្នុងដៃ រួមមានក្រុមខេត្តកំពង់ចាមឈរកំពូលតារាងពូល B, ខេត្តព្រះសីហនុ ឈរកំពូលតារាងពូល D និងខេត្តកំពង់ធំ ឈរកំពូលតារាងពូល E។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៣ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖