(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីមៀមអូតូ អ៊ីមផត ជាក្រុមហ៊ុននាំចូលផ្ដាច់មុខ និងចែកចាយនូវរថយន្តប្រណិត គ្រឿងបន្លាស់ និងគ្រឿងលំអរម៉ាក BMW ជាប់លំដាប់ថ្នាក់លេខ មួយក្នុងពិភពលោក ។

ក្រុមហ៊ុន នឹងមានការបើកបរសាកល្បងផងដែរ សម្រាប់អតិថិជនទាំងអស់ ដូច្នេះសូមចូលរួមឲ្យច្រើនកុះករ ដើម្បីបើកសាកល្បងទាំងអស់គ្នា ។លើសពីនោះ រថយន្ត BMW ជាច្រើនម៉ូដែល ជាមួយនឹងឱកាសឈ្នះរង្វាន់ជាច្រើន ពីក្រុមហ៊ុនព្រីមៀមអូតូរួមជាមួយការផ្ដល់ជូននូវប្រូម៉ូសិនពិសេស ដោយគ្រាន់តែបង់ត្រឹម ៧៩៩ដុល្លារ ក្នុងមួយខែ សម្រាប់ម៉ូដែល រថយន្តBMW118i ។

កម្មវិធីកំសាន្តសប្បាយៗសម្រាប់កុមារតូចៗ កម្មវិធីប្រកួតថតរូបជាលក្ខណៈគ្រួសារ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ពី BMW ភេសជ្ជៈ និងអាហារសំរន់ ក៏មានបំរើនៅស្ដង់តាំងពិព័រណ៍របស់BMW ផងដែរ។

សម្រាប់ការផ្ដល់ជូនពិសេសៗនិងព័ត៌មានផ្សេងៗសូមលោកអ្នក អញ្ជើញមកកាន់ស្ដង់ របស់ក្រុមហ៊ុន ព្រីមៀម អូតូផ្ទាល់ ពីម៉ោង៩ព្រឹក ដល់៨យប់ ឬក៏ធ្វើការទំនាក់ទំនងមកកាន់៖ 078909090 ដើម្បីទទួលបានការប្រឹក្សាពីភ្នាក់ងារលក់របស់ក្រុម ។

សម្រាប់លក្ខខណ្ឌងាយៗក្នុងការប្រកួតប្រជែង៖ ថតរូបជាលក្ខណៈគ្រួសារជាមួយរថយន្ត BMW នៅក្នុងកម្មវិធីនេះ រួចផ្ញើមកកាន់ហ្វេសបុកផេក BMW Cambodia – Premium Auto បន្ទាប់មកសូមលោកអ្នកធ្វើការចែកចាយបន្ត ពីផេករបស់ក្រុមហ៊ុន ព្រីមៀមអូតូ អ៊ីមផត ចំពោះអ្នកដែលទទួលបាន LIKE ច្រើនជាងគេ៣រូប នឹងទទួលបានកាដូដ៏ស្រស់ស្អាត ពី BMW ដូច្នេះសូមណែនាំមិត្តភក្កិក៏ដូចជាក្រុមគ្រួសារលោកអ្នកចូលរួមផងណា ៕

សូមកុំភ្លេចនាំកូនៗរបស់លោកអ្នក មកកំសាន្តជាមួយនឹងកម្មវិធីសប្បាយៗឲ្យសោះ !