(ភ្នំពេញ)៖ កាលពីពេលថ្មីៗ កន្លងទៅនេះ យុវវជនកម្ពុជាចំនួន៣រូប បានចូលរួមប្រកួតក្នុងកម្មវិធី «GATSBY Creative Award» លើកទី១២ វគ្គផ្តាច់ព្រ័តជាមួយបណ្តាប្រទេសទាំង១២ រួមមាន៖ ជប៉ុន ចិន កូរ៉េ កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបូរី ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ឥណ្ឌា ហុងកុង និងជប៉ុន នៅទីក្រុងតូក្យូប្រទេសជប៉ុន។ នេះជាឆ្នាំទី១ហើយ ដែលកម្ពុជា បានចូលរួមប្រកួត ដោយបានជ្រើសរើសយក ៣វិញ្ញាសាររួមមាន៖ វិញ្ញាសារាំ ស្ពតពាណិជ្ជកម្ម និងម៉ូដសក់។

គួរបញ្ជាក់ថាកម្មវិធី «GATSBY Creative Award» បានបង្កើតឡើងអស់រយះពេល ១២ឆ្នាំមកហើយ ហើយបានផ្តល់ឳកាសដល់យុវវជន នៅជុំវិញអាស៊ី បញ្ចេញសមត្ថភាព ទេពកោស្យ និងបំពេញបំណងប្រាថ្នារបស់ពួកគេ។ តាមរយះការប្រកួតបានធ្វើឲ្យយុវជនតំណាងប្រទេសផ្សេងៗ មានភាពក្លាហាន ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសការបង្ហាញស្នាដៃរបស់ខ្លួនលើឆាកអន្តរជាតិ។

វត្តមាន របស់យុវវជនកម្ពុជានាឆ្នាំដំបូងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគណៈកម្មការ ក៏ដូចជាយុវវជនពីបណ្តាប្រទេសផ្សេងៗ ដែលកំពុងសម្លឹងឃើញថា យុវវជនកម្ពុជា មានសមត្ថភាព ភាពក្លាហាន និងចំណេះដឹងយ៉ាងអស្ចារ្យ។ ទាំងនេះ គឺជាការចូលរួមរបស់ហ្គេតស៍ប៊ី ដែលមិនគ្រាន់តែជាផលិតផលសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ តែហ្គេតស៍ប៊ីតែងតែយកចិត្តទុកដាក់ ជាមួយអតិថិជនរបស់ខ្លួន និងផ្តល់ឳកាសផ្សេងៗ ដល់យុវជន។

កម្មវិធី «GATSBY Creative Award» នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ហេតុដូចនេះ សូមយុវជនកម្ពុជាទាំងអស់ ចូលរួមប្រកួតឲ្យបានកាន់តែច្រើន៕