(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥៦៨ គ្រឿងរកឃើញល្មើសច្បាប់២៤៥គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ១៣៥គ្រឿង និងផាកពិន័យ១១០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២២ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ៥៨៤គ្រឿង អប់រំ៤៩គ្រឿង និងផាកពិន័យចំនួន៤៧គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦៨២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩២,១៤៩គ្រឿង រកឃើញយានយន្តល្មើស ១០,១៧៨(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៥,៩៩២គ្រឿង និងផាកពិន័យ៤,១៨៦គ្រឿង (ម៉ូតូ៩៦ភាគរយ)៕