(ភ្នំពេញ)៖ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម​ និងសំណង់ រាជធានីភ្នំពេញ បានបន្តប្រកាស មិនទទួលខុសត្រូវចំពោះខ្លឹមសារទាំងឡាយដែលបង្ហោះនៅ Account Facebook ឈ្មោះ «Sarin Vanna» ដែលត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង (Hack)កាលពីម្សិលមិញ។

លោក សារិន វណ្ណា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ហ្វេសប៊ុករបស់់ខ្ញុំ នៅមិនទាន់អាចយកត្រឡប់មកវិញបាននោះទេ ហើយជនអនាមិកទាំងនោះ បានយកហ្វេសប៊ុកទៅជំរិតទារប្រាក់ពីអ្នកដទៃ ដែលនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ​ដល់កិត្តិយសរបស់ខ្ញុំ ដូច្នេះខ្ញុំសូមប្រកាសមិនទទួលខុសត្រូវនោះទេ។ ខ្ញុំសូមបដិសេធចោលទាំងស្រុងចំពោះខ្លឹមសារ និងសកម្មភាពទុច្ចរិតទាំងនេះ»។

សូមបញ្ជាក់ថា Facebook លោក សារិន វណ្ណា ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយយកទៅជំរិតទារប្រាក់ពីអ្នកដ៏ទៃ។

យ៉ាងណាក៏ដោយ ពេលនេះលោក បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នជំនាញ ដើម្បីមានវិធានការតាមផ្លូវច្បាប់ផងដែរ៕