(កំពង់ធំ)៖ ស្រាបៀរ ទឹកផ្លៃឈើកញ្ចប់ ចាហួយដូង និងទឹកក្រូច ខូចគុណភាព ដែលក្រុម អាជីវករ យកដាក់លក់ នៅផ្សារស្ទោង ធ្វើឲ្យប៉ះពាល់សុខ ភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុង ត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។

ការរកឃើញទំនិញខូចគុណភាពនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផល ដែលខូចគុណភាពដូចជា ៖ ១- ស្រាបៀរ ម៉ាកKINGDOM GOLGD ចំណុះ៣៣០ mL ចំនួន ១៤កេស (ខ្មែរ) ២-ទឹកផ្លៃឈើកញ្ចប់ ម៉ាកRAINDY ចំណុះ២៧០ mL ចំនួន ២៤កេស ផលិតនៅកម្ពុជា ៣-ទឹកផ្លៃឈើ ម៉ាកOsmile ចំណុះ២៧០ mL ចំនួន២៩កេស ផលិតនៅកម្ពុជា ៤-ចាហួយដូង ម៉ាកTHANHEINH ១២០g ចំនួន២៦កេស (ខ្មែរ) ៥-ទឹក ក្រូច ម៉ាកSmile ចំណុះ ៤០០ mL ចំនួន១៤ដក (ខ្មែរ) ៦-ទឹកផ្លៃឈើ ម៉ាកJOCC ចំណុះ ៤០០mL ចំនួន១១ដក (ខ្មែរ) ៧-ស្រាបៀរ ម៉ាកChang ចំណុះ៣៣០mL ចំនួន១៥កំប៉ុង (ខ្មែ)។ ក្រុម ការងារបានធ្វើ កំណត់ហេតុ និងដកហូតយកទំនិញខូចគុណភាពទាំងនោះ យកទៅទុក ដុតកម្ទេចចោល។

ជាមួយគ្នានោះ ក្រុមកាងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានសំណូមពរដល់អាជីវករ មេត្តាចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីថែរក្សា និងសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋផងដែរ៕