(ភ្នំពេញ)៖ គ្រាន់តែឮឈ្មោះរបស់ កញ្ញា ខ្លឹម ស្រីគា ទស្សនិកជនប្រហែលជាបានស្គាល់រួចមកហើយថា នាងគឺជាបវរកញ្ញា «Miss Grand» របស់កម្ពុជា ហើយក៏ធ្វើជាបវរកញ្ញាតំណាងកម្ពុជា ចេញទៅប្រកួត «Miss Grand International» ឆ្នាំ ២០១៧ លើកឆាកអន្តរជាតិ ដែលមានប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ផងដែរ។ យ៉ាងណាមិញ ក្រៅពីតារាម៉ូដែល ថ្មីៗនេះ កញ្ញា ខ្លឹម ស្រីគា បានចាប់យកអាជីពមួយទៀត គឺធ្វើជាតារាសម្តែង ហើយអ្វីដែលពិសេសនេះ នាងក្តាប់បានតំណែងជាតួឯកតែម្តង ទោះបីជាខ្លួន ចូលសម្តែងលើកដំបូងក្តី។

យ៉ាងណាមិញ ជាមួយនឹងការវិវត្តន៍ខ្លួនយ៉ាងលឿនរបស់ កញ្ញា ខ្លឹម ស្រីគា ពេលនេះបានក្លាយជាមន្ទិលជាច្រើន ដល់ទស្សនិកជនដែលគាំទ្រនាង ថាតើតារាស្រីរូបនេះ នៅថ្ងៃអនាគត មានបំណងប្រាថ្នា ចង់ធ្វើអ្វីទៀត ហើយតើក្រោយប្រឡូកខ្លួនក្នុងវិស័យសម្តែងនេះ នាងមានមហិច្ឆតាអ្វីខ្លះ? ទាំងនេះ តួឯកស្រីក្នុងរឿង «ភូមិគ្រិះជំពាក់ស្នេហ៍» កញ្ញា ខ្លឹម ស្រីគា នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង KhmerTalking នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែមីនានេះ។

ជាការកត់សម្គាល់ កញ្ញា ខ្លឹម ស្រីគា ត្រូវបានជាដឹងថា មានទស្សនិកជនជាច្រើនដែលគាំទ្រនាង ចាប់តាំងពីនាង ចូលរួមប្រកួតបវរកញ្ញា លើឆាកអន្តរជាតិមកម្ល៉េះ ខណៈមកដល់នឹងបច្ចុប្បន្ននេះ មានទស្សនិកជនមិនតិចទេ កំពុងតែអន្ទះសារចង់ទស្សនារឿងភាគដំបូងដែលនាងសម្តែង ដោយចង់ដឹងពីសមត្ថភាព និងទេពកោសល្យ លើកដំបូងរបស់នាង។

ដោយឡែក ពាក់ព័ន្ធបំណងប្រាថ្នា ព្រមទាំងមហិច្ឆតានេះកញ្ញា ខ្លឹម ស្រីគា នឹងចូលខ្លួនមកបកស្រាយ ដើម្បីជម្រះនូវមន្ទិលរបស់ទស្សនិកជន ជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕