(ពោធិសាត់)៖ កូនកំលោះ​ម្នាក់រំភើបស្ទើរទន់ជង្គង់ ដោយសារការរៀបចំកម្មវិធីពិសេស របស់ស្រាបៀរកម្ពុជាដោយមាន ការចូលរួមពីលោកអូន ក្នុងពិធីមង្គលការរបស់ខ្លូន កាលពី ថ្ងៃទី១៧ខែមីនា ឆ្នាំ ២០១៨ នៅភូមិចំការចេក ឃុំផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់។

លោក អ៊ែល ឆេងលី កូនកំលោះបានបង្ហើបឲ្យដឹងថា កន្លងមកលោកធ្លាប់តែលឺគេថា ក្រុមហ៊ុនស្រាបៀរកម្ពុជាមានកម្មវិធី ធ្វើឲ្យភ្ញាក់ផ្អើលដល់គូស្វាមីដែលជាវ​ស្រាបៀរកម្ពុជា តែលោកស្ទើរតែមិនជឿ ហើយក៏មិននឹកស្មានថា គូស្វាមីភរិយាថ្មីរបស់ លោកនោះទេ។

លោកបានបន្តថា «ពេលខ្ញុំសម្រេចចិត្តជ្រើសរើសស្រាបៀរកម្ពុជា ខ្ញុំបានលឺគេថាមានកម្មវិធីពិសេសប៉ុន្តែខ្ញុំក៏មិនដឹងថាខ្ញុំបានទទួល​នូវ​កម្មវមិធីពិសេសនេះទេ ខ្ញុំរំភើបណាស់ស្ទើរតែមិនជឿ ស្រាបៀរកម្ពុជាបានផ្ដល់ជាចំណងដៃមកកាន់ខ្ញុំ និងភរិយារបស់ខ្ញុំចំនួន ២លានរៀល ហើយមានលោកអូន តារាចំរៀងដែលខ្ញុំចូលចិត្ត​មកចូលរួមធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៀត»

គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានការ ភ្ញាក់ផ្អើលនេះ គូស្វាមី ភរិយាត្រូវជាវស្រាបៀរកម្ពុជាមកប្រើប្រាស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨។

ក្រុមហ៊ុន នឹងជ្រើសរើសគូស្វាមី ភរិយាមួយចំនួន ដើម្បីរៀបចំការភ្ញាក់ផ្អើលនេះជូន៕