(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការ UNDP និងក្រុមមេធាវី វិស្ណុ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧ លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងបរិស្ថាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២០ ខែមីនានេះ។

ពិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងអង្គទូត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញជុំវិញរាជធានី-ខេត្ត តំណាងសាលារាជធានី-ខេត្តប្រមាណជាង៤០០នាក់។

គោលបំណងនៃសិក្ខាសាលានេះ គឺជំរុញឲ្យការពិគ្រោះយោបល់ជាសាធារណៈបន្ថែមទៀត លើសេចក្តីព្រាងក្រមបរិស្ថាន ក៏ដូចជាដើម្បីប្រមូលធាតុចូលថ្មីៗ ថែមទៀតសំដៅធ្វើការកែលម្អ សេចក្តីព្រាងក្រមឲ្យកាន់តែមានសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពក្នុងកាអនុវត្តផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដូចខាងក្រោម៖