(ភ្នំពេញ)៖​ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខដឹកនាំ ដោយ​លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោក គង់ សៅ មេភូមិស្លែងរលើង ដែលមានជំងឺប្រចាំកាយ ស្ថិតនៅគេហដ្ឋាន ភូមិស្លែងរលើង សង្កាត់អូរបែកក្អម​។​

​ពិធីនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ និងជាអភិបាលរងខណ្ឌ រួមជាមួយក្រុមការងារចុះមូលដ្ឋានខណ្ឌ និងមន្រ្តីសាលាខណ្ឌ។​

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានជូនថវិកាផ្ទាល់ខ្លួនចំនួន​១៥០ដុល្លា និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដូចជាអង្ករ ៥០​គីឡូ ទឹកបរិសុទ្ធ​២​កេស ទឹកផ្លែឈើ​២​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ជូនដល់លោកមេភូមិផងដែរ​៕