(ភ្នំពេញ)៖ លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ប្រជាពលរដ្ឋខ្មែរជាង ១០លាននាក់ហើយ បានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ដៃហើយ ហើយការទទួលធ្វើ និងផ្ដល់អត្តសញ្ញាណបណ្ណនេះ នៅតែបន្តដំណើរការជារៀងរាល់ថ្ងៃ នៅតាមប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ។

លោក ឃៀង សុគន្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី គប្បីរួសរាន់ទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលសម្រាប់យកទៅប្រើប្រាស់ ក្នុងការងារផ្សេងៗ។

ប្រធាននាយកដ្ឋានរូបនេះបានបន្តថា ការធ្វើ និងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ ប្រជាពលរដ្ឋខ្មែរ គ្មានការបង់ថ្លៃសេវានោះឡើយ ហើយបើប្រជាពលរដ្ឋមានចម្ងល់ ឬបញ្ហាណាមួយពាក់ព័ន្ធនឹងអត្តសញ្ញាណបណ្ណនេះ សូមទំនាក់ទំនងសាកសួរព័ត៌មានជាមួយមន្រ្តីនគរបាលមានសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖