(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤​ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដោយមានប្រាក់ឈ្នួល។

ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា «ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួន ក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយ កម្មករ និយោជិតឲ្យមានស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមសមស្រប។ កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា»៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងការងារទាំងស្រុង៖