(ភ្នំពេញ)៖ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានចេញលិខិតជម្រាបមកលោក ទាវ វណ្ណល ប្រធានគណបក្ស ភ្លើងទៀន ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ ទទួលស្គាល់នូវសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន។

ក្នុងលិខិតរបស់សម្តេចក្រឡហោម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «ក្រសួងមហាផ្ទៃ ទទួលស្គាល់លទ្ធផល នៃសាមាជវិសាមញ្ញ របស់គណបក្ស ភ្លើងទៀន ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានអនុម័តធ្វើវិសោធនកម្មលក្ខន្កិកៈ និងបានបោះឆ្នោតគាំទ្រ សមាជិកគណៈកម្មាធិការនាយកគណបក្សចំនួន២៥រូប និងសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សចំនួន៩រូប»

ក្នុងលិខិតរបស់សម្តេចក្រឡហោម បានបន្ថែមទៀតថា «ទន្ទឹមនេះ ក្រសួងស្នើឲ្យគណបក្សភ្លើងទៀន បំពេញនូវលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងមាត្រា២៦ថ្មី នៃច្បាប់ស្ដីពី គណបក្សនយោបាយ»

ខាងក្រោមនេះ ជាលិខិតរបស់សម្តេចក្រឡហោម ស ខេង ៖