(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នឹងឈានដល់ការប្រកួតសន្សំពិន្ទុ ជើងទី១ សប្ដាហ៍ទី៣ នាថ្ងៃទី១៧-១៨ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយនៅថ្ងៃសៅរ៍មាន ៣ប្រកួត ខណៈថ្ងៃអាទិត្យមាន ៣ប្រកួតដូចគ្នា។ នេះបើយោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។

សម្រាប់លទ្ធផលជាបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី២ ពេលនេះក្រុមចំណូលថ្មីវិសាខា ក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន កំពុងឈរលំដាប់កំពូលតារាង ដោយមាន ៦ពិន្ទុពេញក្នុងដៃរៀងៗខ្លួន។

យ៉ាងណាមិញមាន ៤ក្រុមមិនទាន់ស្គាល់ពាក្យឈ្នះ ឬស្មើ រួមមានក្រុមអគ្គិសនីកម្ពុជា, វេស្ទើន, អង្គរថាយហ្គឺរ និងក្រុមចំណូលថ្មីសូលទីឡូអង្គរ។ ដូច្នេះចាំមើលចុងសប្ដាហ៍នេះ តើក្រុមណាខ្លះ អាចបំប៉ោងសំណាញ់ទីគូប្រកួត ដើម្បីយកបាន ៣ពិន្ទុ?

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៣ និងតារាងពិន្ទុបណ្ដោះអាសន្នសប្ដាហ៍ទី២ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖