(ភ្នំពេញ)៖ តើលោកអ្នក ធ្លាប់ចាប់ អារម្មណ៍ពីការថែរក្សាសុខភាពខួរក្បាលដែររឺទេ? ឱសថជីឡូបា សូមណែនាំអំពីវិធីសាស្រ្តក្នុងការថែរក្សាសុខភាពខួរក្បាល និងការចងចាំឲ្យបានល្អ ។

វិធីសាស្រ្តក្នុងការថែរក្សាសុខភាពខួរក្បាល និងការចងចាំឲ្យបានល្អមានដូចខាងក្រោម៖

១. ហ្វឹកហាត់ខួរក្បាល និងធ្វើការប្រកួតប្រជែងជាមួយខួរក្បាលរបស់លោកអ្នក ដោយធ្វើអ្វីមួយដែលទាក់ទងទៅនឹងការចងចាំ រឺការគិតទុកជាមុន ការច្នៃប្រឌិត ការរំលឹកឡើងវិញនូវរឿងអ្វីមួយ សាកល្បងជាមួយនិងល្បែងល្បងប្រាជ្ញាផ្សេងៗ និងហាត់ធ្វើរឺគិតនូវសកម្មភាពថ្មីៗដែលអ្នកពុំធ្លាប់ធ្វើកន្លងមក។
អ្នកស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការជំរុញឲ្យខួរក្បាលមានសកម្មភាពជាបន្តបន្ទាប់អាចផ្តល់នូវឥទ្ធិពលជាវិជ្ជមានក្នុងការការពារប្រឆាំងនឹងការចុះអន់ខ្សោយនៃខួរក្បាល ។

២. បរិភោគចំណីអាហារឲ្យបានត្រឹមត្រូវដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិដែលសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជាពិសេសត្រូវជៀសវាងនូវអាហារដែលមានជាតិខ្លាញ់ក្នុងកំរិតខ្ពស់ ។
៣. មិនត្រូវជក់បារី និងពិសារស្រាហូសកំរិត ជាពិសេសពពួកគ្រឿងញៀនដែលជះឥទ្ធិពលដ៏អាក្រក់ដល់ខួរក្បាល ។

៤. ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ យ៉ាងហោចណាស់ក៏ត្រូវដើរឲ្យបាន ១,៨គីឡូម៉ែត្ររឺ១,០០០ជំហាន។ ការហាត់ប្រាណជាប្រចាំអាចជួយបង្ការនូវការកកស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមដែលជាហេតុនាំឲ្យមានការរាំងស្ទះទៅដល់ចរន្តឈាមរត់នៅក្នុងខួរក្បាល។

លើសពីនេះទៀត ការហាត់ប្រាណធ្វើឲ្យចរន្តឈាមរត់បានល្អដែលផ្តល់នូវឥទ្ធិពលជាវិជ្ជមានទៅដល់ការចងចាំ ។

៥. ត្រូវមានការប្រុងប្រយ័ត្ន និងការពារខួរក្បាលកុំឲ្យមានការប៉ះទង្គិចឬការរងរបួស ។

៦. កាត់បន្ថយនូវភាពតានតឹងក្នុងអារម្មណ៍ឲ្យបានច្រើន (stress) ហើយក៏ត្រូវចេះបន្ធូរអារម្មណ៍ និងគេងឲ្យបានគ្រប់គ្រាន់ ព្រោះថានៅពេលដែលអ្នកប្រឈមមុខនឹងភាពតានតឹងក្នុងអារម្មណ៍អ័រម៉ូន Catecholamines ធ្វើឲ្យមានការរាំងស្ទះដល់មុខងារខួរក្បាលដែលទាក់ទងទៅនឹងការចងចាំ ការប្រមូលផ្តុំអារម្មណ៍ និងធ្វើឲ្យសមត្ថភាពនៃការយល់ដឹងចុះខ្សោយ (Cognitive Function)

៧. ត្រូវត្រួតពិនិត្យសម្ពាធឈាម ចង្វាក់បេះដូង ជាតិស្ករ និងជាតិខ្លាញ់នៅក្នុងឈាមឲ្យបានទៀងទាត់ ។

៨. ចំពោះការប្រើឪសថជំនួយខួរក្បាលដូចជាប្រភេទឪសថGiloba។ គឺជាតំរូវការបន្ថែម ដើម្បីជួយសំរួល និងជំរុញនូវមុខងារខួរក្បាលឲ្យមានដំណើរការល្អ ជាពិសេសជួយទប់ស្កាត់ និងបង្ការនូវវិបត្តិផ្សេងៗដែលអាចជះឥទ្ធិពលអាក្រក់ដល់ខួរក្បាល និងជួយការពារខួរក្បាល កុំឲ្យចុះអន់ខ្សោយ។ Giloba ត្រូវបានគេចាត់ទុកថាជាចំណីអាហារបន្ថែមសំរាប់ជំនួយ និងបំប៉នដល់សុខភាពខួរក្បាលប្រចាំថ្ងៃ ៕