(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតវគ្គជម្រុះពានរង្វាន់ថ្នាក់ខេត្តសប្ដាហ៍ទី២ ហើយ ដោយ៩ប្រកួតបានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ៧ប្រកួត និងស្មើគ្នា ២ប្រកួត ប៉ុន្ដែក្នុងនោះក្រុមជម្រើសខេត្តកំពង់ចាម គឺជាក្រុមទទួលបានជ័យជម្នះ ដោយរកគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពីលត់ក្រុមជម្រើសខេត្តតាកែវ ៩-១ ឯណោះ។

ដោយឡែកចំពោះក្រុមរកបាន ៣ពិន្ទុបន្ថែមក្នុងសប្ដាហ៍ទី២ រួមមានខេត្តកំពង់ធំ បន្ដយកឈ្នះលើក្រុមខេត្តបន្ទាយមានជ័យ ១-០, ខេត្តព្រះសីហនុ យកឈ្នះខេត្តកែប ២-១ និងខេត្តកំពង់ចាម ដែលយកឈ្នះខេត្តតាកែវខាងលើ ធ្វើឲ្យក្រុមទាំង៣ កំពុងកាន់ ៦ពិន្ទុពេញក្នុងដៃរៀងៗខ្លួន ក្រោយទទួលជ័យជម្នះ ២ប្រកួតដំបូងដូចគ្ន។

តែបើក្រឡេកមើលក្រុមធ្លាប់មានបទពិសោធន៍ប្រកួតក្នុងលីគកំពូលកម្ពុជា គឺក្រុមស៊ីម៉ាក់ និងក្រុមគិរីវង់វិញ សុទ្ធតែបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នាដូចគ្នា ជាមួយនឹងក្រុមជម្រើសខេត្ត។

ខាងក្រោមនេះ គឺជាលទ្ធផលសប្ដាហ៍ទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី២ ឆ្នាំ២០១៨៖