(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញទៅចូលរួម កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ លើកទី១៣​ នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីក្រុងបាងកក ប្រទេសថៃ។ ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា​ គោលបំណងនៃកិច្ចប្រជុំខាងលើ ផ្ដោតយ៉ាងសំខាន់លើការពង្រឹងទំនាក់ទំនង និងលើកកំពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសដើម្បីរឹតចំណងមិត្ដភាព និងពង្រីកដែនកិច្ច សហប្រតិបត្ដិការ។ ក្នុងនោះរួមមាន៖ ផ្នែកសន្ដិសុខ ការអភិវឌ្ឍន៍ និងដើម្បីទប់ស្កាត់បង្ក្រាប នូវរាល់អំពើអសកម្ម និងអំពើខុសច្បាប់នានា រួមទាំងស្វែងរកដំណោះស្រាយ និងវិធានការរួមគ្នា ដើម្បីរក្សា និងធានាឲ្យបាននូវទំនាក់ទំនងល្អ ក្នុងការជំរុញឲ្យមាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍ នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ៖