(ភ្នំពេញ)៖ បុរសជនរងគ្រោះដែលត្រូវគេអារ.កសម្លាប់ នៅក្នុងដីឡូដ៍មួយកន្លែង ក្បែរការដ្ឋានសង់ផ្ទះល្វែងក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះ ហែម សុជាតិ ហៅវិត អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ Fresh News ថា ចំពោះករណីឃាតកម្មនេះ សង្ស័យជាករណីប្លន់ ព្រោះបើតាមសាក្សីដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថា នៅយប់មិញនេះ ម៉ោងប្រមាណជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មានឮសំឡេងម៉ូតូជិះ មកកន្លែងកើតហេតុបានប្រហែល២០នាទី ក៏បើកចេញពីកន្លែងកើតហេតុវិញ ស្រាប់តែព្រឹកព្រលឹមឡើង ក៏ឃើញសពរបស់ជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងទាក់ទង ទៅសាច់ញាតិជនរងគ្រោះនៅខេត្តកំពង់ស្ពឺ និងបានយកសពជនរងគ្រោះ ទៅតម្កល់នៅវត្តពោធិ៍ចិនតុង៕