(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសលទ្ធផលនៃជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិមនុស្សនៅកម្ពុជា កាលពីម្សិលមិញ។

លទ្ធផលនៃជំនួបពិភាក្សាការងាររបស់លោកស្រី រ៉ូណា ស្មីត និងលោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សាការងាររវាងលោកស្រី ជាមួយថ្នាក់ដឹកនាំ និងស្ថាប័នជាច្រើនរបស់កម្ពុជា នៅលើបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

ខាងក្រោមជាលទ្ធផលនៃជំនួបរវាងប្រមុខការទូតកម្ពុជា និងលោកស្រី រ៉ូណា ស្មីត៖