(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,២១៤គ្រឿងរកឃើញល្មើសច្បាប់៦៧៤គ្រឿង (ម៉ូតូ៧៣ភាគរយ) អប់រំ៣៧៨គ្រឿង និងផាកពិន័យ២៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៣ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ២,៩០៨គ្រឿង អប់រំ២៣៧គ្រឿង និងផាកពិន័យចំនួន១៨៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៨២៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៧,៧០០គ្រឿង រកឃើញយានយន្តល្មើស ៦,៣៣១(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៣,៧១០គ្រឿង និងផាកពិន័យ២,៦២១គ្រឿង (ម៉ូតូ៩៦ភាគរយ)៕