(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៧៥៤គ្រឿង រកឃើញល្មើសច្បាប់៣៩៨គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ២៣១គ្រឿង និងផាកពិន័យ១៦៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៦៧៩គ្រឿង អប់រំ១២៣គ្រឿង និងផាកពិន័យចំនួន១១៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៨៣៦គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៣,១២៤គ្រឿង រកឃើញយានយន្តល្មើស ៤,៨២២(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ២,៩៣០គ្រឿង និងផាកពិន័យ១,៨៩២គ្រឿង
(ម៉ូតូ៩៧ភាគរយ)៕