(ភ្នំពេញ)៖ លើកមុនដោយសារប្រើប្រាស់ Facebook ចាញ់បុរសខ្លាំងតេជោ សែន ព្រោះតែ ​Facebook Page របស់សម្ដេចមានអ្នក Add friend, Like, Comment, ច្រើនជាងលោក សម រង្ស៊ី ដែលជាដៃគូនយោបាយប្រឆាំងបានដាក់ពាក្យបណ្ដឹងប្តឹងទៅក្រុមហ៊ុនខ្នាតយក្សលំដាប់ពិភពលោក Facebook ពីបទលក់ Like ឲ្យ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយខុសច្បាប់។

ឥឡូវនេះក្រុមហ៊ុន Facebook មិនត្រឹមតែមិនចាត់ការតាមបណ្ដឹងរបស់លោក សម រង្ស៊ី ប៉ុណ្ណោះទេ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ គឺថែមទាំងបង្ហាញលទ្ធផលឲ្យ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានចំនួនជាង៩លាននាក់ ជាប់នៅក្នុងលំដាប់ TOP 10 លើពិភពលោក ដែលជាមេដឹកនាំមានចំនួនអ្នកស្រឡាញ់ និងចូលចិត្តច្រើនបំផុតទៀតផង។

ក្រោយបណ្តាញទំនាក់ទំនងលំដាប់ពិភពលោកមួយនេះចេញលទ្ធផលដូច្នេះ គេកំពុងនាំគ្នារង់ចាំមើលថា តើលោក សម រង្ស៊ី​ ដែលជាអ្នកលេង Facebook ចាញ់បុរសខ្លាំងតេជោ សែន នឹងដាក់ពាក្យបណ្ដឹងក្រុមហ៊ុននេះពីបទពុករលួយបក្ខពួកនិយមទៀតដែរ ឬអត់?

សំណាងហើយ ដែល Facebook គឺជាក្រុមហ៊ុនយក្សរបស់អាមេរិកាំង ដែលខ្លួនឯងចាត់ទុកជាបិតាប្រជាធិបតេយ្យនៅលើលោក បើក្រុមហ៊ុននេះជារបស់ប្រទេសវៀតណាមវិញ ច្បាស់ជាក្លាយទៅជាក្រុមហ៊ុនអាយ៉ង ឬលក់ក្បាល លក់ខួរឲ្យនាយករដ្ឋមន្ត្រីកម្ពុជាជាមិនខាន៕