(ក្រចេះ)៖ លោកស្រី ទិន សុភ័ក្រ្ត ឬ ទិន ភ័ក្រ្ត ដែលជាប្រជាពលរដ្ឋម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅស្រុកស្នួល ខេត្តក្រចេះ គឺជាសាក្សីដ៏សំខាន់ម្នាក់ ដែលត្រូវបានគេរៀបចំ ឱ្យផ្តល់បទសម្ភាសន៍ក្លែងក្លាយដល់វិទ្យុអាស៊ីសេរីថា មានមនុស្ស៦នាក់បានស្លាប់ និងរងរបួសជាង៤០នាក់ នៅក្នុងហេតុការណ៍ខាងលើនេះបណ្តាលឱ្យសាធារណជនមួយចំនួន មានការភាន់ច្រឡំ។

តាមចម្លើយរបស់ លោកស្រី ទិន សុភ័ក្រ្ត ដែលបានសារភាពប្រាប់ព្រះរាជអាជ្ញា ខេត្តក្រចេះ បានឱ្យដឹងថា ការរៀបចំផ្តល់បទសម្ភាសន៍ក្លែងក្លាយបែបនេះ ត្រូវបានធ្វើឡើងតាមការញុះញង់ របស់បុរសម្នាក់ឈ្មោះ អេង ដែលរហូតដល់ពេលនេះគេមិនដឹងអំពីវត្តមាន របស់បុគ្គលខាងលើថា នៅទីណានៅឡើយទេ។

ខាងក្រោមនេះ ជាវីដេអូឆ្ល្លើយបំភ្លឺរបស់សាក្សីដ៏សំខាន់ម្នាក់នេះ ដែលសារភាពនៅចំពោះមុខព្រះរាជអាជ្ញាខេត្តក្រចេះ អំពីការផ្តល់បទសម្ភាសន៍ក្លែងក្លាយដល់វិទ្យុអាស៊ីសេរី៖