(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានពង្រឹង និងពង្រីកសេវាគ្របដណ្តប់ នៃការព្យាបាលសុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿងញៀននៅតាមមូលដ្ឋានសុខាភិបាលបានចំនួន៤១៩ ទីតាំង។ នេះបើយោងតាមរបាយការណ៍របស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា សេវាគ្របដណ្តប់ នៃការព្យាបាលសុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលបានចំនួន៤១៩រួមមាន៖

ទី១៖ មន្ទីរពេទ្យថ្នាក់ជាតិចំនួន២
ទី២៖ មន្ទីរពេទ្យបង្អែករាជធានី-ខេត្តចំនួន២៤
ទី៣៖ មន្ទីរពេទ្យបង្អែកចំនួន៧២
ទី៤៖ មណ្ឌលសុខភាពចំនួន៣២០
ទី៥៖ ប៉ុស្តិ៍សុខភាពចំនួន១។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខាងក្រោមនេះ៖