(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្ដហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ សប្ដាហ៍ទី២ នៅថ្ងៃទី១០ ខែមីនានេះ នឹងមាន ៣គូត្រូវប្រជែងពិន្ទុគ្នា ខណៈគូពិសេសដែលអ្នកគាំទ្រ កំពុងចាំអ៊ុតលទ្ធផល គឺជំនួបរវាងក្រុមជើងឯក ២ជំនាន់ជាប់គ្នា ក្រសួងការពារជាតិ (ទ័ព) និងអតីតក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន ដែលត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ នាម៉ោង ៦៖៣០នាទីល្ងាចនេះ។

បច្ចុប្បន្នទ័ព និងភ្នំពេញក្រោន សុទ្ធតែមាន ៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះគូប្រកួតកាលពីសប្ដាហ៍ទី១ ក្នុងលទ្ធផល ១-០ ដូចគ្នា ពោលគឺទ័ព យកឈ្នះក្រុមអង្គរថាយហ្គឺរ គ្រាដែលភ្នំពេញក្រោន យកឈ្នះក្រុមភ្ញៀវសូលទីឡូអង្គរ។ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមខ្លាំងទាំងពីរ ក្រុមណានឹងទទួលបានពិន្ទុបន្ថែម? ប៉ុន្ដែមុនឈានដល់ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមសូលទីឡូអង្គរ ក៏ត្រូវជួបក្រុមអាស៊ីអឺរ៉ុប លើទីលានពហុកីឡដ្ឋានជាតិផងដែរ ហើយថែមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ទាំង ២គូទៀតផង។

គួរបញ្ជាក់ថា ពានមិត្ដហ្វូនខេមបូឌានលីគ រដូវកាលថ្មីនេះ គណៈកម្មការប្រកួបាល់ទាត់ជាតិកម្ពុជា-CNCC និងតំណាងក្រុមចូលរួមទាំង១២ បានសម្រេចជាឯកច្ឆន្ទប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក មានន័យថា ក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ២ជើង នឹងក្លាយជាជើងឯកពាន «មិត្តហ្វូនខេមបូឌានលីគ» ឆ្នាំ២០១៨ គ្រាដែលក្រុមមានពិន្ទុបន្ដបន្ទាប់ នឹងទទួលបានចំណាត់ថ្នាក់ តាមពិន្ទុនៃក្រុមនីមួយៗ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតពានមិត្តហ្វូនខេមបូឌានលីគ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨៖