(ភ្នំពេញ)៖ ពលករកម្ពុជា និងប្រជាជនរស់​នៅក្នុងប្រទេស​កូរ៉េខាងត្បូង នឹងមានជម្រើសបន្ថែម​ ក្នុងការផ្ញើប្រាក់​មកកាន់​ប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន Wing និង GME Remittance។

ក្រុមហ៊ុនផ្ទេរប្រាក់​ទាំងពីរនេះ បានសហការគ្នាដោយ​ផ្ដល់ជូននូវសេវា​កម្មរហ័ស និងទាន់សម័យមិន​ធ្លាប់មាន ដោយ​មិនចាំបាច់ត្រូវការគណនី​ធនាគារ ឬក៏លិខិត​បញ្ជាក់។ ជាមួយនឹងដៃ​គូថ្មីនេះ ជម្រើសក្នុងការ​ផ្ទេរប្រាក់ មកកាន់ប្រទេស​កម្ពុជានេះ នឹង ផ្ដល់នូវសេរីភាពហិរញ្ញវត្ថុ និងភាពងាយស្រួល​ជាងមុន។

អ្វីដែលពិសេសគឺ​ដំណោះស្រាយហិរញ្ញវត្ថុ​ ជូនពលករចំណាក​ស្រុក​កម្ពុជា ៥០,០០០នាក់ ដែលកំពុងរស់នៅ និង​បំពេញការងារ​ស្របច្បាប់នៅក្នុងប្រទេស​កូរ៉េខាងត្បូង ដែលនេះគឺ​ជាការគិតគូរ ដ៏សំខាន់មួយ​របស់ Wing និង GME Remittance។

ប្រជាជនកម្ពុជា នៅក្នុងប្រទេស​កូរ៉េខាងត្បូង នឹងអាចផ្ញើប្រាក់ត្រឡប់​មកផ្ទះវិញ តាមរយៈការប្រើប្រាស់កម្មវិធី GME Remittance App ប្រកបដោយសុវត្ថិភាពទៅដល់​ដៃគ្រួសារ និងមនុស្សជាទីស្រឡាញ់​យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ តាមរយៈកម្មវីធីនេះ​ទៀតសោត ប្រាក់នឹងត្រូវបាន​ផ្ទេរយ៉ាងរលូន​រវាងប្រទេសទាំងពីរ ដោយគ្មាន​បញ្ហា។

គួរបញ្ជាក់ថា ពលករចំណាក​ស្រុកកម្ពុជា នៅក្នុងប្រទេស​កូរ៉េខាងត្បូង​ បានផ្ញើប្រាក់ត្រឡប់មក​ស្រុកវិញជាង ២៦០លានដុល្លារ​កាលពីឆ្នាំ ២០១៧។ នេះបើតាម​ទិន្នន័យពីក្រសួងការងារ។ ដូច្នេះ ពលករអាចផ្ញើ​ប្រាក់រហូត​ដល់ទៅ ១,០០០ដុល្លារ ក្នុងពេល​តែមួយ និងមាន​តម្លៃសមរម្យ ពោលគឺមិនដូចគ្នា​នឹងការផ្ទេរប្រាក់​ធម្មតា តាមធនាគារក្នុង​ប្រទេស​កូរ៉េខាងត្បូងឡើយ ព្រោះកម្មវិធី​ថ្មីនេះត្រូវបាន បង្កើតឡើងដើម្បីផ្ដល់​ភាពងាយស្រួល៕

ចង់ដឹងព័ត៌មានបន្ថែម សូមទាក់មកកាន់៖

Wing (Cambodia) Limited Specialised Bank:
Wing Marketing Team
Email: [email protected]