(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្ដីអំពីការប្រើប្រាស់ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ ព្រះអង្គទាំងបី ដើម្បីលើកបង្ហាញពីគុណតម្លៃ នៃការគោរពបាវចនាជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។

ក្នុងសារាចររាជរដ្ឋាភិបាល បានណែនាំដូចខាងក្រោម៖

ទី១៖ គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី នៅក្នុងសាលប្រជុំ។

ទី២៖ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ត្រូវរៀបចំដូចខាងក្រោម៖

* ទង់ជាតិត្រូវដាក់នៅកណ្ដាល ទង់សាសនាត្រូវដាក់នៅខាងឆ្វេង និងទង់ព្រះមហាក្សត្រត្រូវដាក់នៅខាងស្ដាំ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី១។

* ការរៀបចំទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ត្រូវអនុវត្ដដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី២៕

ខាងក្រោមនេះ ជាសារាចរស្ដីអំពី ការប្រើប្រាស់ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ ព្រះអង្គទាំងបី៖