(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រួមជាមួយដៃគូពាក់ព័ន្ធនឹងរៀបចំកម្មវិធីពិព័រណ៍សត្វស្លាបនៅកម្ពុជាជាលើកដំបូង ក្រោមប្រធានបទ «សក្កានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាបនៅកម្ពុជា» និងកម្មវិធីប្រកួតប្រជែងថតរូបសត្វស្លាប។ ពិព័រណ៍នេះធ្វើឡើងនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនៅសប្តាហ៍ក្រោយនេះ ចាប់ពីថ្ងៃ១៧-១៨ ខែមីនា ឆ្នាំ២០១៨។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងបរិស្ថាន ដែលបណ្ដាញព័ត៌មាន Fresh News​ ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ពិព័រណ៍សត្វស្លាបរៀបចំឡើងក្នុងគោលបំណងជំរុញការចូលរួមស្រឡាញ់សត្វស្លាប ថែរក្សាធនធានធម្មជាតិ និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិនៅកម្ពុជា ដល់សាធារណជនជាតិ និងអន្ដរជាតិ៕