(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នាថ្ងៃទី០៧ ខែមីនានេះហើយ ដោយមាន ៩ប្រកួតស្មើនឹង ៤ពូលលើទីលាន ៩ផ្សេងគ្នា។ ចាំមើលតើក្រុមណាខ្លះ នឹងរកបាន ៣ពិន្ទុពីការប្រកួតបើកឆាករដូវកាលថ្មីនេះ?

សូមបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់ថ្នាក់ខេត្តនេះ នឹងធ្វើការប្រកួត ១ជើងប៉ុណ្ណោះ សម្រាប់ពូលនីមួយៗ ដើម្បីចម្រាញ់រកក្រុមខ្លាំងពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ រួមទាំងក្រុមចំណាត់ថ្នាក់លេខ៤ ល្អជាងគេ ៣ក្រុមតាមពូលនីមួយៗ ទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។ បន្ទាប់មកទើបបន្ដប្រកួតជម្រុះ រហូតរកឃើញក្រុមជើងឯកពានរង្វាន់ថ្នាក់ខេត្ត។

ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ថ្នាក់ខេត្ត ទើបឈានចូលដល់ការប្រកួតពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ ក្នុងនោះ ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ត្រូវទទួលបានសិទ្ធិចូលរួមប្រកួតពានថ្នាក់ជាតិ រួមទាំងក្រុមសមាជិកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៨ ចំនួន ១២ក្រុមផ្សេងទៀត ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី១១ ខែកក្កដាខាងមុខ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី១ នៃពានរង្វាន់ Hun Sen-Cup ថ្នាក់ខេត្ត ឆ្នាំ២០១៨៖