(ព្រះវិហារ)៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហាររួមជាមួយមេបញ្ជាការរង នាយនិងពលអាវុធហត្ថជាច្រើនរូបទៀត។

ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ខាងលើនេះនាយអាវុធហត្ថដែលជាស្ត្រី ក៏បានអានជីវប្រវត្តិ ទិវានារីអន្តរជាតិ៨មិនា ដល់យោធិននារីនិងគ្រួសារជាស្ត្រីរបស់នាយនិងពលអាវុធហត្ថជាច្រើននាក់ ដែលបានអញ្ជើញចូលរួម ក្នុងពិធីនេះផងដែរ។

ថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ លោកឧត្តមសេនីត៍ត្រី កង សៅគុណ បានថ្លែងកោតសរសើរ ចំពោះយោធិនដែលជានារី ក្នុងអង្គភាព ដែលបានខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងខ្លួន ទាំងការការពារ និងទាំងការសង្គ្រោះជាដើម។

លោកមេបញ្ជាការ ក៏បានជំរុញឲ្យនារី ក្នុងអង្គភាពត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»

សូមបញ្ជាក់ថា នៅក្នុងពិធីនោះក៍មានការចែកអំណោយដល់ស្ត្រីជាអវុធហត្ថក៍ដូចជាស្ត្រីជាភរិយាគ្រួសារអាវុធហត្ថជាច្រើនរូប ដោយក្នុងម្នាក់ៗទទួលបានថវិការ៥ម៉ឺនរៀល អង្ក២០គីឡូក្រាមនិងសារុង១ផងដែរ៕