(ភ្នំពេញ)៖ កម្ពុជាបច្ចុប្បន្ន ស្ថិតនៅក្នុង​កំរិត​ជីវភាពមធ្យម បើប្រៀបធៀបទៅនឹង​ប្រទេស​ផ្សេងៗទៀត ​នៃតំបន់អាស៊ី​អាគ្នេយ៍ទាំងមូល។ ពាណិជ្ជកម្ម វិស័យបដិសណ្ឋារកិច្ច ដើរតួយ៉ាងសំខាន់ក្នុងកាផ្តល់ជូននូវការងារ ប្រភពចំណូល ឱកាសវិនិយោគ នឹង​អត្ថប្រយោជន៍សំខាន់ៗ ​ជាច្រើនផ្សេងដែល ជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា​ទាំងមូល។

ដោយឡែកពាណិជ្ជកម្មក្នុងវិស័យនេះ​ទាមទាឲ្យមានការទទួលខុសត្រូវខ្លាំង លើ​គុណភាព សេវាកម្ម អនាម័យជាលក្ខណៈស្ទង់ដារដើម្បីធានា ឲ្យពាណិជ្ជកម្ម ឬអាជីវកម្មនេះ បន្តទៅប្រកបដោយនិរន្តភាពនឹងភាពជឿជាក់​ពីអតិថិជនរបស់ខ្លួន។

ដោយមើលឃើញ​ពីភាពចាំបាច់​ទាំងអស់នេះក្រុមហ៊ុន We Goal Consulting Company ស្ថាប័នជំនាញ​ខាងអាជីវកម្ម លក្ខណៈកម្មសិទ្ធបញ្ញា (Franchise Business Expert), ក្រុមហ៊ុន STI Inestment Group ស្ថាប័ន​វិនិយោទៅលើ អាជីវកម្ម លក្ខណៈកម្មសិទ្ធបញ្ញា (Franchise Business) ​និង​មានការគាំទ្រពី (CIA) ស្ថាប័នជំនាញទៅលើផ្នែកច្បាប់សិទ្ធិ កម្មសិទ្ធិបញ្ញា និង​អាជ្ញាប័ណ្ណ (Trakdemark) និងពន្ធសារពើពន្ធបានរួមគ្នាបង្កើតនូវវេទិកា «ការយល់ដឹងស៊ីជម្រៅ អំពីការប្រកបអាជីវកម្ម ដោយ​អាជ្ញាប័ណ្ណ និង​លក្ខណៈកម្មសិទ្ធបញ្ញា Franchise» ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង១០៖៣០នាទីព្រឹក។

នេះជាព្រឹត្តិការណ៍ដំបូងបង្អស់​នៅក្នុងប្រទេស​កម្ពុជាដែលផ្តល់ឱកាសឲ្យ​អាជីវករខ្នាត តូច មធ្យម ធំ ពាណិជ្ជករ សហគ្រិន ស្ថាប័នពាណិជ្ជកម្មផ្សេងៗ​​ទៀត បានចូលរួមយល់ដឹង​ស៊ីជម្រៅ​ឆ្ពោះទោរកការប្រតិបត្តិ​អាជីវកម្មលក្ខណៈកម្មសិទ្ធបញ្ញា​ Franchise ​ទៅតាមស្ទង់ដារ នឹង​តម្រូវការបស់​អតិថិជន។ កម្មវិធីនេះបើកទូលាយ​ឲ្យមានការចូលរួមដោយឥតគិតថ្លៃសម្រាប់វិនិយោគិន សហគ្រិន​ ពានិជ្ចករ ​ទាំងជាតិ និង​អន្តរជាតិ ដែលកំពុង​ប្រកបអាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា។ ដោយមានការសហការយ៉ាងជិតស្និទ្ធិពីស្ថប័នធំៗ មួយចំនួនទៀត​នៅកម្ពុជា។

សូមបញ្ជាក់ សម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ចូលរួម​សូមហៅមកកាន់លេខ៖​ 076 222 7078 / 077 666 307 / 098 284 271 ឲ្យបានមុនថ្ងៃទី១ ខែ​មិនា ឆ្នាំ២០១៨ សម្រាប់ការចុះឈ្មោះ៕