(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ត្រូវបានចាប់ផ្តើមនៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ។

ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជាលេខរៀងទី១ គណបក្សយុវជនកម្ពុជាលេខរៀងទី២ គណបក្សខ្មែររួបរួមជាតិលេខរៀងទី៣ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចលេខរៀងទី៤។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាសមាជិកសភា អញ្ជើញទៅបោះឆ្នោត នៅការិយាល័យក្នុងមណ្ឌលភូមិភាគទី៣ ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕