(ភ្នំពេញ)៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ កាន់តែកៀកកិតជិតឈានចូលមកដល់ ក្នុងរយៈពេលប្រមាណតែ២ខែ ខាងមុខទៀតប៉ុណ្ណោះ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការ រចនាកំប៉ុងថ្មី សម្រាប់ជូនជាកាដូដ៏មានតម្លៃ និងមានអត្ថន័យដល់អតិថិជន ក្នុងការចែករំលែក ពេលវេលាល្អៗភាពសប្បាយរីករាយ និងសុភមង្គលក្នុងឱកាស ដ៏វិសេសវិសាលនេះ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងចំពេល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានបញ្ចប់រដូវកាល នៃការប្រមូលផល ហើយក៏ជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ សប្បាយរីករាយ ក្នុងការទទួលបានភោគផល ពីការប្រឹងប្រែងរបស់ខ្លួនផងដែរ។ វាជាពេលមួយដែលប្រជាពលរដ្ឋ បានសម្រាកពីកិច្ចការងារទាំងឡាយ មុននឹងរដូវវស្សាឈានចូលមកដល់។

ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងតែជូនពរក្រុមគ្រួសារ មិត្តភក្តិ និងញាតិមិត្តឲ្យទទួលបានពរជ័យសិរីមង្គលក្តីស្រឡាញ់ សំណាងល្អ សុខភាពល្អ និងភាពចម្រុងចម្រើនរុងរឿង។ ការជូនពរទាំងអស់នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុន កូកា-កូឡា ក៏សូមជូនពរអតិថិជនរបស់ខ្លួន នូវពរជ័យសិរីមង្គលវិបុលសុខ ដូចគ្នានេះដែរ។

ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរ ដូច្នេះហើយទើបក្រុមហ៊ុនបានសហការជាមួយសិល្បករខ្មែរ៤រូប ដ៏មានទេពកោសល្យ និងជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា។ ស្នាដៃសិល្បៈនេះ បង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យខុសៗគ្នា។ ស្នាដៃនេះក៏មានបំណងក្នុងការរំលេចឡើង និងលើកកម្ពស់ វប្បធម៌ដ៏ល្អផូរផង់ និងសម្បូរបែបរបស់ខ្មែរ និងជាការជំរុញឲ្យអតិថិជនបានចែករំលែកពេលវេលា នៃភាពសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី។

ការរចនាកំប៉ុងទាំង៣ម៉ូដនេះ បង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យ ៣ ផ្សេងគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ជាទីបំផុត ពីសិល្បករខ្មែរ ៤រូប។ ស្នាដៃសិល្បៈ ទាំងនោះរួមមាន៖ បេះដូង គោមផ្កាយ និងផ្កាម្លិះ។

លោកស្រី គង់ កុសល នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា បានថ្លែងថា «ជារៀងរាល់ឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កូកា-កូឡា តែង តែបានយកចិត្តទុកដាក់ និងតែងតែចូលរួមអបអរឆ្នាំថ្មី ជាមួយនិងបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ក្នុងនាមជាក្រុមហ៊ុនដែលមានឈ្មោះល្បីទូទាំងពិភពលោក ហើយមានការ ទទួលស្គាល់ក្នុងស្រុក យើងតែងតែខិតខំចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ ចែករំលែកក្តីស្រឡាញ់ និងសុភមង្គលជាមួយសហគមន៍ ដែលយើងកំពុងតែប្រតិបត្តិការ។ ដើម្បីលើកកម្ពស់ និងថែរក្សាភាពសម្បូរបែបនៃវប្បធម៌ខ្មែរ យើងសង្ឃឹមថា ការរចនាថ្មីលើកំប៉ុងនេះ នឹងធ្វើឲ្យអតិថិជនរីករាយក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញពីការជូនពររបស់ យើងទៅដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស»។

រូបបេះដូង នៅលើកំប៉ុង កូកា-កូឡា ជាគំនិតរបស់សិល្បករវ័យ៣១ឆ្នាំ នោះគឺ លោក ចាន់ សំអន ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាញគំនូរ។ លោក សំអន ជឿជាក់ថា រូបបេះដូងតំណាងឲ្យសេចក្តីស្រឡាញ់ និងជាសកម្មភាពក្នុងការចែករំលែកសេចក្តីស្រឡាញ់ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិ។ ការរចនារបស់លោក ពិពណ៌នាពីការបង្ហាញសេចក្តីស្រឡាញ់ ជាមួយចលនារបស់អ្នករបាំប្រពៃណី។ ការរចនានេះ មានបំណងបំផុសស្មារតីរបស់ប្រជាជនកម្ពុជា ឲ្យបង្ហាញសេចក្តីស្រឡាញ់ ទៅកាន់មនុស្ស ជាទីស្រឡាញ់របស់ពួកគេ។

ចំពោះការរចនាទី២ គឺរូបគោមផ្កាយ ក្រុមហ៊ុន កូកា-កូឡា បានងៀកទៅរកលោក សន ករុណា អាយុ២៣ឆ្នាំ។ លោកទើបតែបញ្ចប់ការសិក្សាផ្នែក Interior Design នៅសកលវិទ្យាល័យ វិចិត្រសិល្បៈ។ លោកមានជំនាញខាងគំនូរប្រពៃណីខ្មែរ និងគំនូរ doodle។ លោក ករុណា បានរចនារូបគោមផ្កាយ និងរូបដៃជាកាយវិការនៃការប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខ និងជើងពានផ្កាម្លិះ។ ការរចនានេះ មានបំណងឲ្យប្រជាជនកម្ពុជា ចែករំលែកការជូនពរដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ។ ស្នាដៃសិល្បៈរបស់លោក ករុណា ដែលបានដាក់តាំង នៅតាមជញ្ជាំងហាងកាហ្វេ ហាងទំនិញ ការិយាល័យ និងភោជនីយដ្ឋាននានា បានលើកទឹកចិត្តមនុស្សជាច្រើនទូទាំងប្រទេស។ ដូចនេះស្នាដៃការរចនាជារូបផ្កាយនេះ ប្រាកដជាជំរុញ ឲ្យអតិថិជនរបស់ កូកា-កូឡា ចេះចែករំលែកឲ្យគ្នាទៅវិញទៅមកក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្រាប់ការរចនាទី៣ និងចុងក្រោយផងដែរនោះ ផ្តោតលើរូបផ្កាម្លិះ ដែលជាប្រភពនៃសម្រស់ដ៏ស្រស់ត្រកាល និងជារូបតំណាងនាំឲ្យមានសំណាងល្អ និងភាពរុងរឿងដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ការរចនានេះ ធ្វើឡើងដោយសិល្បការីដំបូងគេដែលគូររូបតាមដងផ្លូវ (urban street) គឺ កញ្ញា ម៉ម លីសា និង សិល្បករ ហ្គ្រាហ្វីទី (Graffiti) និង Urban Art Movement visionary Peap Tarr។ រូបផ្កាម្លិះរីក ដែលបង្កើតជាវណ្ឌដប កូកា-កូឡា តំណាងឲ្យការចែករំលែកសំណាង និងភាពរីករាយ។ ការរចនានេះ មានបំណងឲ្យប្រជាជនកម្ពុជា ជូនពរសំណាងល្អដល់មនុស្សដែលពួកគេស្រឡាញ់ និងជ្រើសយកកូកា-កូឡាជាផ្នែកមួយក្នុងការជូនពរសំណាងល្អ និងភាពរុងរឿងដល់គ្នាទៅវិញទៅមក។

សិល្បករ និងសិល្បការីទាំង៤រូបនេះ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និងមានមោទភាព ចំពោះស្នាដៃរបស់ពួកគេ និងឱកាសដែលបានប្រើទេពកោសល្យផ្ទាល់ខ្លួន ក្នុងការ បញ្ចូនសារនៃក្តីសង្ឃឹម ការស្រឡាញ់ សុភមង្គល ភាពរីករាយ និងសំណាងល្អដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈក្រុមហ៊ុន កូកា-កូឡា នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។ លើសពីនេះទៀត ពួកគេមានកត្តិយសក្នុងការចូលរួមលើកកម្ពស់ និងថែរក្សាសិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាការបង្ហាញពីការច្នៃប្រឌិត របស់ប្រជាជនកម្ពុជាទៅកាន់ ពិភពលោកទាំងមូល។ កំប៉ុងដែលរចនាថ្មី មានតាំងលក់ទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕