(ស្វាយរៀង)៖ នៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ នាំយកបច្ឆ័យ និងភេសជ្ជៈ ទៅប្រគេនព្រះតេជគុណនាម ហេង ឆាំ ព្រះជន្ម៧៥ព្រះវស្សា គង់នៅវត្តព្រៃធឹក (គ្រូសូត្រស្តាំ) ក្នុងភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្នុងដំណើរសួរសុខទុក្ខនាឱកាសនោះ ​លោកសេនីយ៍ទោ កឹង ឃន បានពាំនាំ​ពាក្យផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ និងជូនពរព្រះតេជគណ ឲ្យឆាប់បានជាសះស្បើយពីរបួស និងបានប្រគេនបច្ឆ័យរបស់លោក ម៉ែន វិបុល អភិបាលខេត្ត ចំនួន៥០ម៉ឺនរៀល ព្រមទាំងថវិការបស់លោកស្នងការ ចំនួន៥០ម៉ឺនរៀល និងភេសជ្ជៈរួមមាន៖ ទឹកផ្លែឈើ៣កេះ, ទឹកសុទ្ធ២កេះ, ទឹកដោះគោខាប់២ឡូ និងទឹកដោះគោឆៅ២ឡូ ផងដែរ៕