(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញរបាយការណ៍ ពីកម្រិតបរិមាណទឹកភ្លៀងកក់ខែ ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ ៧ព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២ ដែលមានឈ្មោះថា សាន់បា (Sanba) ដែលអាចនឹងធ្វើឲ្យមានភ្លៀងកក់ខែពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តារាជធានីខេត្តមួយចំនួន៕