(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៣៥គ្រឿង រកឃើញល្មើសច្បាប់៤៧៧គ្រឿង (ម៉ូតូ៦៦ភាគរយ) អប់រំ៣២៤គ្រឿង និងផាកពិន័យ១៥៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៩៨២គ្រឿង អប់រំ១៧៦គ្រឿង និងផាកពិន័យចំនួន៩៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩​ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧២,២៣០គ្រឿង រកឃើញយានយន្តល្មើស ១០,១២៧គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៥,៩២៤គ្រឿង និងផាកពិន័យ៤,២០៣គ្រឿង (ម៉ូតូ៨៨ភាគរយ)៕