​(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មកា​រ និងសាសនា នៅរសៀលថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំគណៈកម្មការប្រឡង សញ្ញាបត្រពុទ្ធិកសិក្សាទុតិយភូមិ ដែលបើកសម័យប្រឡង ត្រូវនឹងថ្ងៃទី២០-២១ និង២២ ខែកុម្ភៈ ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ មានការ​ចូលរួមពីសំណាក់ សម្តេច ព្រះមន្ត្រីសង្ឃ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក និងលោកស្រី សរុបចំនួន​៨៥អង្គ/នាក់ នៅសាលប្រជុំពុទ្ធិកវិទ្យាល័យព្រះសុរាមិត្រ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧-២០១៨ មានសមណសិស្ស-សិស្សសរុបចំនួន ៤៦៤អង្គ/នាក់ មានការកើនឡើងជាង ឆ្នាំ២០១៦-២០១៧ ចំនួន ៧៩អង្គ/​នាក់៕