(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៥ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ, ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ចំនួន២៩នាក់ ត្រូវបានព្រះរាជអាជ្ញា សម្រេចបញ្ជូនត្រឡប់ទៅទីបញ្ជាការដ្ឋានអាវុធហត្ថវិញសិន នឹងបន្តសាកសួរនៅថ្ងៃស្អែកទៀត។ លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់​សំណុំរឿង​នេះ។

សូមបញ្ជាក់ថា ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនដំបូងមានចំនួន៣៣នាក់ ប៉ុន្តែក្រោយពីសាកសួរនៅអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន៤នាក់ ក្នុងនោះ៣នាក់អនាម័យ និងម្នាក់ជាសន្តិសុខ។

សូមទស្សនាវិដេអូ នៃការបង្រ្កាបជាក់ស្តែងរបស់កម្លាំងអន្តាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ពិតជាពិសេសអស្ចារ្យ!